តំណាង​កម្ពុជា​នៅ​UN៖ ​ការ​ប្រើប្រាស់​អាវុធ​គីមី​ ទោះ​ក្នុង​កា​លៈ​​ទេសៈ​ណាក៏​ដោយ គឺ​ពុំ​អាច​ទទួលយក​បាន​ឡើយ និង​ត្រូវ​ទទួល​ខុសត្រូវ​តាម​ច្បាប់​អន្តរជាតិ

រាជធានី​ភ្នំពេញ​ ៖ ​តំណាង​កម្ពុជា​នៅ​អង្ក​កា​សហប្រជាជាតិ​(UN)​បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​អាវុធ​គីមី ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គឺ​ពុំ​អាច​ទទួលយក​បាន​ឡើយ និង​ត្រូវ​ទទួលខុសត្រូវ​តាម​ច្បាប់​អន្តរជាតិ​ ។

នៅ​ទីក្រុង​ញូ​វ​យ៉​ក ​កាលពីថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៦ តាម​ការ​ចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) លោក នៅ សុខ​សំណាង លេខាធិការ​ទី​១ នៃ​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិបាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ក្រោម​ប្រធានបទ «​អាវុធ​មហា​ប្រល័យ» នៃ​គណៈកម្មាធិការ​ទី​១ ទទួល​បន្ទុក​ការ​រំសាយ​សព្វាវុធ និង​សន្តិសុខ​អន្តរជាតិ​។

ជាង​នេះ​ កម្ពុជា​អំពាវនាវ​រដ្ឋ​សមាជិក​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ការ​ប្តេជ្ញា​ចិត្ត​រួម ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ហាម​ឃាត់​ការ​ប្រើប្រាស់​អាវុធ​គីមី ការ​គោរព​ច្បាប់​អន្តរជាតិ និង​ការ​រក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​ ៕

أحدث أقدم