រាជធានីភ្នំពេញ ៖ តំណាងកម្ពុជានៅអង្កកាសហប្រជាជាតិ(UN)បានបញ្ជាក់ថា ការប្រើប្រាស់អាវុធគីមី ទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពុំអាចទទួលយកបានឡើយ និងត្រូវទទួលខុសត្រូវតាមច្បាប់អន្តរជាតិ ។

នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក នៅ សុខសំណាង លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «អាវុធមហាប្រល័យ» នៃគណៈកម្មាធិការទី១ ទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ។
ជាងនេះ កម្ពុជាអំពាវនាវរដ្ឋសមាជិកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តរួម ដើម្បីធានាឱ្យបាននូវការហាមឃាត់ការប្រើប្រាស់អាវុធគីមី ការគោរពច្បាប់អន្តរជាតិ និងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ៕

